
លិខិតអនុញ្ញាតផ្លូវការ និងប័ណ្ណកិត្តិយស
សូមស្វែងយល់ពីឯកសារផ្លូវការ អាជ្ញាប័ណ្ណប្រតិបត្តិការ និងលិខិតថ្លែងអំណរគុណផ្សេងៗរបស់អង្គការ កាប៉េ។ សមិទ្ធផល និងកិត្តិយសទាំងនេះ ជាសក្សីភាពនៃទំនុកចិត្ត គណនេយ្យភាព និងការរីកចម្រើនក្នុងវិស័យអប់រំ ដែលត្រូវបានទទួលស្គាល់ដោយម្ចាស់ជំនួយ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់។
អង្គការ ខេប ត្រូវបានចុះឈ្មោះឡើងវិញជាផ្លូវការនៅក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា អង្គការ ខេប / KAPE) សូមជម្រាបជូនសាធារណជន ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា អង្គការត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ១៤៣៧ ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
ការចុះបញ្ជីជាថ្មីនេះ (ផ្លាស់ប្តូរឈ្មោះដើមពី "អង្គការសកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា" មកជា "អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា") គឺជាសាក្សីភាពនៃអនុលោមភាពផ្នែកច្បាប់ តម្លាភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អង្គការ ខេប ក្នុងការបំពេញបេសកកម្មស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានលម្អិតនៃលិខិតអនុញ្ញាតផ្លូវការ៖
ស្ថាប័នចេញលិខិត៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា
លេខប្រកាស៖ ១៤៣៧ ប្រក
កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩
ឈ្មោះផ្លូវការ៖ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (Kampuchea Action to Promote Education - KAPE)
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ស្ថិតនៅក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ផ្លូវជាតិលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
អង្គការ ខេប ប្តេជ្ញាបន្តប្រតិបត្តិការងារអប់រំដោយមិនមានការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាឡើយ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប័ណ្ណកិត្តិយស
Our Stauts

